ការស្វែងយល់ពីដំណើរវិវត្ដទៅនៃការលូតលាស់របស់ទារក នៅក្នុងផ្ទៃ គឺដើម្បីទទួលបានបុត្រម្នាក់ប្រសូតមកមានរាងកាយ មាំមួន ប្រាជ្ញាវាងវៃគួរឱ្យស្រឡាញ់សមតាមបំណង។ វាជារឿងសំខាន់ណាស់សម្រាប់ឪពុកម្ដាយគ្រប់រូបដែលប្រាថ្នាចង់បាន បុត្រ ព្រោះថាប្រសិនបើមានការថ្លោះធ្លោយ នឹងធ្វើឱ្យយើងមានវិប្បដិសារីមិនខានឡើយ។
ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោកស្រី អ៊ូ សារឿនឆ្មបបម្រើការនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីទទួលការប្រឹក្សា។
ការវិវត្ដរបស់ទារក
ទារកវិវត្ដឥតឈប់ឈរ ចាប់តាំងពីពេលបង្កកំណើតរហូតដល់ពេលកើត។ ទារកចាប់ផ្ដើមទំក្នុងផ្ទៃរបស់មាតានៅអាយុ៨ ទៅ១០ថ្ងៃ ទារកចាប់ផ្ដើមបង្កជារូបរាងដែលអាចឱ្យយើងប្រើឧបករណ៍ដើម្បីឆ្លុះ ពិនិត្យមើលឃើញបានហើយនៅអាយុ១៦សប្ដាហ៍ ទារកមានក្បាលរីកធំ មានត្រចៀក ច្រមុះ និងដៃជើង។ នៅអាយុ២០សប្ដាហ៍គ្រប់ផ្នែកនៃរាងកាយរបស់ទារកចាប់ផ្ដើមវិវត្ដ ពេញគ្រប់ លក្ខណៈ ដូចជាមានរោម ក្រចកជាដើម។ លើសពីនេះទៅទៀតទារកចាប់ផ្ដើមកម្រើកខ្លួនចង្វាក់បេះដូងលោតដែលអាចឱ្យ យើង ស្ដាប់ដឹង។ អាយុ២៤សប្ដាហ៍ទារកមានស្បែកជ្រួញពណ៌ក្រហម មានក្បាលរីកធំហើយអាចប្រើឧបករណ៍ដើម្បីពិនិត្យមើលភេទរបស់ ទារកបាន។ ទារកដែលកើតនៅកំឡុងអាយុនេះអាចដកដង្ហើមបាននៅពេលកើតភ្លាម ប៉ុន្ដែពុំអាចសង្គ្រោះឱ្យមានជីវិតបាននោះទេ។ ខួរក្បាលមានការលូតលាស់ប៉ុន្ដែពុំអាចត្រួតពិនិត្យសីតុណ្ហភាពបានទេ នៅពេលដែលទារកមានអាយុ២៨សប្ដាហ៍។ ទារកមានស្បែកពណ៌ក្រហមដែលគ្របដណ្ដប់ទៅដោយសារធាតុខ្លាញ់ពិសេស(ធាតុ ពណ៌សដែលមាននៅលើស្បែកទារកពេលកើត) ទារកចាប់ ផ្ដើមបង្វែរក្បាលចុះក្រោមទៅរកមាត់ស្បូន។ ចំពោះទារកដែលកើតនៅអាយុនេះ ទារកអាចកម្រើកអវយវៈដោយខ្លួនឯងបាន ដូចជា ដកដង្ហើម យំខ្សាវៗកម្រើកដៃជើងជាដើម ក៏ប៉ុន្ដែភាគរយដែលជួយឱ្យទារករស់រានមានជីវិតមានតិចតួចណាស់។ រហូតដល់៣២សប្ដាហ៍ទារកនៅតែមានស្បែកជ្រួញពណ៌ក្រហមដដែល មានរោមឆ្មារៗនៅលើស្បែក។ ចំពោះទារកដែលកើតនៅអាយុ៣២សប្ដាហ៍នេះអាចរស់មានជីវិតបាន ប៉ុន្ដែត្រូវឋិតក្រោមការថែទាំជាពិសេស។ នៅអាយុ៤០សប្ដាហ៍ទារកមានស្បែកពណ៌ក្រហមរលោងគ្របដណ្ដប់ទៅដោយសារជាតិ ខ្មៅ និងស។ នៅអាយុនេះទារកអាចរស់នៅក្រៅស្បូនបាន ហើយវាក៏ជារយៈពេលដែលទារកប្រសូត ផងដែរ។
ប្រការគួរយកចិត្ដទុកដាក់ពេលមានផ្ទៃពោះ
ដើម្បីសុខភាពរបស់ទារកនៅក្នុងផ្ទៃ មាតាគ្រប់រូបត្រូវយកចិត្ដទុកដាក់អំពីការធ្វើអនាម័យខ្លួនប្រាណនិង បរិភោគចំណីអាហារប្រចាំថ្ងៃ។ អាហារស្អាតមានអនាម័យល្អ និងគ្រប់គ្រាន់ ពិតជាធ្វើឱ្យទារកលូតលាស់មានសុខភាពល្អជាមិនខាន។ ផ្ទុយទៅវិញ កង្វះចំណីអាហាររបស់ម្ដាយ និងចំណីអាហារគ្មានអនាម័យពុំឆ្អិនល្អ ធ្វើឱ្យទារកលូតលាស់មិនបានល្អនិងមានបញ្ហានៅពេលកើត ដូចជា កើតពុំគ្រប់លក្ខណៈ កំសោយបញ្ញា ខ្សោយភ្នែកជាដើម។
1. ចំណីអាហារ ចំណីអាហារដែលស្ដ្រីមានមានផ្ទៃពោះត្រូវបរិភោគមានដូចជា ៖
អាហារថាមពល ជាប្រភេទអាហារដែលធ្វើឱ្យរាងកាយមាំមួន
អាហារទ្រទ្រង់ ជាប្រភេទអាហារជួយឱ្យរាងកាយលូតលាស់បានល្អ
អាហារការពារ ជាអាហារដែលការពាររាងកាយទប់ទល់នឹងជម្ងឺផ្សេងៗ
ក្រៅពីចំណីអាហារដែលគួរយល់ដឹងហើយនោះ ស្ដ្រីមានផ្ទៃពោះក៏ត្រូវស្វែងយល់អំពីសារជាតិដែលធ្វើឱ្យប៉ះពាល់ដល់ ទារក ក្នុងផ្ទៃផងដែរ។ មានសារជាតិមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការលូតលាស់របស់ទារក ឬធ្វើឱ្យទារកកើតមកពុំគ្រប់លក្ខណៈ ដូចជាបារី សុរា និងសារជាតិគីមីមួយចំនួនជាដើម។
2. ផ្លូវចិត្ដរបស់មាតា មានឥទ្ធិពលដល់ទារកក្នុងផ្ទៃ
ប្រព័ន្ធផ្លូវចិត្ដរបស់មាតាដូចជាម៉ាស៊ីនថតដែល ផ្ដិតយករូបភាព និងបញ្ជូនព័ត៌មានទៅទារកក្នុងផ្ទៃ។ កាលណាមាតាមាន អារម្មណ៍ភិតភ័យ ស្លន់ស្លោខ្លាំងជាញឹកញាប់ ធ្វើឱ្យទារកមានការលូតលាស់មិនបានល្អ។ ការទទួលយកព័ត៌មានពីខាងក្រៅ ដូចជាការ មើលឃើញនូវហេតុការណ៍មិនល្អផ្សេងៗការប៉ះទង្គិចផ្នែកសតិអារម្មណ៍ អាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធប្រសាទរបស់ទារក និង អាចឱ្យទារកមានបញ្ហាផ្នែកសតិអារម្មណ៍ មានស្មារតីមិនគ្រប់គ្រាន់ជាដើម។
សញ្ញាសម្គាល់ការលូតលាស់របស់ទារក
ជាការពិតណាស់ ដូចបានរៀបរាប់មកខាងលើរួចមកហើយ ទារកលូតលាស់ឥតឈប់ឈរចាប់តាំងពីពេលមកចាប់កំណើត ក្នុងផ្ទៃរហូតដល់ពេលកើត។ ហេតុនេះហើយមានតែស្ដ្រីជាម្ដាយទេ ដែលបានដឹងច្បាស់ពីការលូតលាស់នេះ។ ការរើបម្រះជាញឹកញាប់ បង្ហាញពីការលូតលាស់បានល្អរបស់ទារក។ ក៏ប៉ុន្ដែផ្ទុយទៅវិញប្រសិនបើទារកពុំបម្រះ ឬពុំសូវបម្រះពោះមិនសូវធំ ស្ដ្រីមានអាការ ឈឺក្បាលខ្លាំងជាញឹកញាប់ ហើមដៃជើង បណ្ដាលមកពីស្ដ្រីមានសម្ពាធឈាមខ្ពស់ជាដើមជាសញ្ញាបង្ហាញថាទារក មានការលូតលាស់ ពុំសូវបានល្អ ស្ដ្រីជាម្ដាយគួរទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីទប់ស្កាត់ហេតុការណ៍អាក្រក់ណាមួយដែលអាច កើតលើទារក។
មានរោគសញ្ញាគ្រោះថ្នាក់មួយចំនួនដែលទាមទារឱ្យមានការព្យាបាលជាបន្ទាន់ចំពោះស្ដ្រីមានផ្ទៃពោះដូចជា ៖
មានទម្ងន់កើនឡើងមិនគ្រប់គ្រាន់(យ៉ាងតិចកើនឡើង៦គីឡូក្រាមក្នុងកំឡុងពេលមានផ្ទៃពោះ)
មានជម្ងឺកង្វះគ្រាប់ឈាមក្រហម មានភាពស្លេកស្លាំងនៅផ្នែកខាងក្នុងនៃត្របកភ្នែក(ធម្មតាមានពណ៌ក្រហម ឬពណ៌ផ្កា ឈូក)មានការអស់កម្លាំងខ្លាំង ឬការហត់ដង្ហក់
មានហើមខុសធម្មតានៅជើង ដៃ និងមុខ
ទារកក្នុងផ្ទៃមានចលនាតិចតួច ឬមិនមានចលនាសោះ
មានការធ្លាក់ឈាមច្រើន ឬតិចតាមទ្វារមាសក្នុងកំឡុងពេលមានផ្ទៃពោះ ឬធ្លាក់ឈាមខ្លាំងមិនឈប់មុនពេលសម្រាល
ឈឺក្បាល ឬឈឺពោះខ្លាំង
ក្អួតខ្លាំងក្លា ឬក្អួតមិនឈប់
គ្រុនក្ដៅខ្លាំង
មានការបែកទឹកភ្លោះមុនដល់ថ្ងៃសម្រាល
មានការឈឺចុកចាប់ខ្លាំងក្លា
មានសញ្ញាប្រកាច់
ការឈឺពោះយូរ។
ដំបូន្មានអ្នកប្រឹក្សា
ស្ដ្រីគ្រប់រូបដែលចង់បានបុត្រត្រូវធ្វើចិត្ដឱ្យជ្រះថ្លា សប្បាយរីករាយក្នុងការមានគភ៌ត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ដាយ និងធ្វើយ៉ាងណាការពារកុំឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ស្ដ្រីមានផ្ទៃពោះត្រូវចៀសវាងធ្វើការងារធ្ងន់ៗចៀសវាងធ្វើដំណើរ ឆ្ងាយផ្លូវ រលាក់ខ្លាំង។ ម្យ៉ាងទៀតគួរតមរួមភេទ ឬកាត់បន្ថយការរួមភេទនៅពេលទារកមានអាយុក្នុងត្រីមាសទីមួយពោលគឺអាយុ ពីមួយខែ ដល់បីខែ។ ស្ដ្រីគួរទៅពិនិត្យផ្ទៃពោះយ៉ាងហោចណាស់៤ដង ដើម្បីតាមដានសុខភាពនិងការលូតលាស់របស់ទារក។
ម្ដាយមានសុខភាពល្អ ទារកថ្លៃថ្លា កូនល្អប្រពៃ វាងវៃគួរឱ្យស្រឡាញ់។
ប្រភព: healthcambodia.com