ការពិនិត្យទារក ក្នុងផ្ទៃដោយអេកូ គឺជាការចាំបាច់ក្នុងពេលបច្ចុប្បន្ននេះ។ គ្រូពេទ្យ ឬវេជ្ជបណ្ឌិតនឹងធ្វើការវាយតម្លៃ និង ប៉ាន់ប្រមាណថាទារករបស់លោកអ្នកដែលនៅក្នុងផ្ទៃមានការវិវឌ្ឍន៍បែបណា និងមានកាយសម្បទាគ្រប់លក្ខណៈដែរឬទេ។ មាតា បិតាគួរតែទៅពិនិត្យផ្ទៃពោះដោយអេកូយ៉ាងតិចឱ្យបានបីដងក្នុងកំឡុង ពេលដែលមានផ្ទៃពោះ។
លោកអ្នកជាមាតាបិតាតែងតែមានក្ដីបារម្ភតិច ឬច្រើននៅពេលដែលភរិយាមានគភ៌។ ក្ដីបារម្ភទាំងនោះមានដូចជាសុខភាព ទារក ការរីកធំធាត់ និងវិវឌ្ឍន៍មិនប្រក្រតីរបស់ទារក តើទារកមានកាយសម្បទាគ្រប់លក្ខណៈដែរ ឬយ៉ាងណាជាដើម។ ដើម្បីបំបាត់ នូវក្ដីបារម្ភទាំងនេះ មាតាបិតាត្រូវស្វែងរកការពិនិត្យ និងពិគ្រោះយោបល់ពីគ្រូពេទ្យ ឬពីវេជ្ជបណ្ឌិតដែលមានជំនាញ។ ជាពិសេសសេវាសុខភាព ដូចជាការចាក់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការពិនិត្យឈាមជាដើម ដែលផ្ដល់ជូននៅតាមមណ្ឌលសុខភាពនានា មន្ទីរពេទ្យ រដ្ឋ ឬមជ្ឈមណ្ឌលគាំពារមាតា និងទារក។ ការពិនិត្យមួយទៀតដែលសំខាន់ ដែលមិនអាចខ្វះបានក្នុងពេលបច្ចុប្បន្ននេះ គឺការពិនិត្យ ទារកក្នុងផ្ទៃមាតាដោយអេកូ។
អត្ថប្រយោជន៍របស់អេកូទំនើបចំពោះការពិនិត្យផ្ទៃពោះ
សព្វថ្ងៃនេះអ្នកវិទ្យាសាស្ដ្របានខិតខំស្រាវជ្រាវ និងផលិតនូវអេកូពីសខ្មៅ ទៅជាពណ៌ ដូចជាប្រភេទឌូបភ្ល័រគូល័រ (Color Doppler) ពី២Dទៅ៣D និង៤D(៣D Live) ដើម្បីឱ្យគ្រូពេទ្យ ឬវេជ្ជបណ្ឌិតធ្វើការវាយតម្លៃកាន់តែសុក្រឹត្យពីការវិវឌ្ឍន៍ និងកាយ សម្បទាទារកក្នុងផ្ទៃ។ មាតាបិតាអាចមើលឃើញពីភាពពិតនូវកាយសម្បទា និងចលនាទារកក្នុងផ្ទៃរបស់គាត់ ដូចជាផ្ទៃមុខមាន ច្រមុះ មាត់មានបបូរមាត់ត្រឹមត្រូវ មានភ្នែកទាំងពីរ ត្រចៀកមានទាំងសងខាង ដៃជើងមានលក្ខណៈសមរម្យ និងមានម្រាមគ្រប់ ចំនួនជាដើម។ ទាំងនេះ គឺជាការផ្ដល់ក្ដីរីករាយ ក្ដីស្រឡាញ់ និងភាពកក់ក្ដៅដល់ទារក និងស្ដ្រីជាមាតា។ ដូច្នេះ៣D និង៤D(៣D Live) បានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់វេជ្ជបណ្ឌិត និងមាតាបិតា។
1. អត្ថប្រយោជន៍របស់3D(3Dimension) 3Dបានផ្ដល់នូវអត្ថប្រយោជន៍មើលឃើញដូចខាងក្រោមៈ
មុខមាត់ទារកមានលក្ខណៈធម្មតា ឬមិនធម្មតា ដូចជាមាត់ឆែប ពុំមានច្រមុះ ឬត្រចៀកកំពិតជាដើម
ក្បាលទារកមានសភាពធម្មតា(សំណុំខួរក្បាលមានសភាពធម្មតា)
កាយសម្បទាទារកមានលក្ខណៈត្រឹមត្រូវដែរឬទេ ដូចជាដៃជើង ម្រាមដៃម្រាមជើងជាដើម
សរីរាង្គខាងក្នុងពោះរបស់ទារក ដូចជាពោះវៀន ថ្លើម ក្រពះជាដើម មានលក្ខណៈប្រក្រតីដែរឬទេ
ស្ថានភាពសុក(ទីតាំងសុក) ទឹកភ្លោះ(រាវឬខាប់ តិចឬច្រើន) ដែលមានប្រយោជន៍ដល់គ្រូពេទ្យឯកទេសសម្រាប់វិនិច្ឆ័យ និងត្រៀមលក្ខណៈជួយដល់មាតាមុនពេលសម្រាល។
2. អត្ថប្រយោជន៍របស់4D(3D Live)
៤Dអាចមើលឃើញចលនាទារកនៅក្នុងផ្ទៃមាតា។
ដំបូន្មានអ្នកជំនាញ
មាតាបិតាមិនគួរមានក្ដីបារម្ភពេកទេចំពោះសុខភាព ការវិវឌ្ឍន៍ និងកាយសម្បទារបស់ទារកនៅក្នុងផ្ទៃ។ ស្ដ្រីមានផ្ទៃពោះ ត្រូវសម្រាក និងបរិភោគឱ្យបានគ្រប់គ្រាន់ លំហាត់ប្រាណទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។ សូមទៅជួបគ្រូពេទ្យជំនាញ ឬ វេជ្ជបណ្ឌិតឱ្យបានទៀងទាត់ ដើម្បីពិគ្រោះយោបល់ និងពិនិត្យតាមដានអ្វីដែលជាក្ដីបារម្ភរបស់អស់លោកលោកស្រី។
ប្រភព: healthcambodia.com